
កំលាំងគឺជាបញ្ហា របស់កីឡាករគុនខ្មែរ លន បញ្ញា សម្រាប់ការប្រកួតនៅស្អែកនេះ

លន បញ្ញា
ទើបតែបានខ្សែក្រវ៉ាត់ប្រាក់ថ្មីៗពីសង្វៀន PNN កីឡាករ លន បញ្ញា ក៏ចាប់ផ្តើមបន្តដំណើររបស់ខ្លួនជាបន្តទៀតនៅសង្វៀន CBS ក្នុងការប្រកួតវគ្គជម្រុះជាមួយកីឡាករ រ៉ាចឆាវ៉ាត់(ថៃ)នៅស្អែកនេះក្នុងកម្មវិធី កម្ពុជា សង្វៀនគុនខ្មែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

លន បញ្ញា
ទាក់ទងនឹងការប្រកួតវគ្គជម្រុះចាញ់ធ្លាក់នាពេលស្អែកនេះ កីឡាករគុនខ្មែរមានដើមកំណើតក្នុងខេត្តព្រៃវែងរូបនេះក៏បាននិយាយប្រាប់ MSR ថា៖ អ្វីៗរូបគេ និង គ្រូបង្ហាត់ បានត្រៀមរួចរាល់អស់ហើយ លើកលែងតែបញ្ហាតែមួយគត់គឺកំលាំង ព្រោះថា ការប្រកួតដណ្តើមខ្សែក្រវ៉ាត់កាលពីសប្តាហ៍មុន រូបគេបានប្រើកំលាំងច្រើន ឥឡូវនេះក៏ត្រូវបន្តដំណើរចូលរួមប្រកួតក្នុងវគ្គសំខាន់នេះទៀត ដូច្នេះកំលាំងគឺជាបញ្ហាដ៏សំខាន់។ ក្នុងនោះសូម្បីតែលោកគ្រូ ធន់ សុភា ក៏បារម្ភអំពីកំលាំងរបស់ លន បញ្ញា ដូចគ្នា តែលោកជឿកជាក់ថា សម្រាប់ជំនួបក្នុងវគ្គជម្រុះចាញ់ធ្លាក់នៅថ្ងៃស្អែកនេះ កូនសិស្សរបស់លោកពិតជាអាចធ្វើបាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ធន សុភា
សូមកុំភ្លេចចូលរួមទស្សនាការប្រកួតក្នុងកម្មវិធី កម្ពុជា សង្វៀនគុនខ្មែរ ដោយមានការប្រកួតវគ្គជម្រុះចាញ់ធ្លាក់ចំនួន២គូ និងគូមិត្តភាពអន្តរជាតិ១គូ រួមជាមួយការចូលរួមច្រៀងពីសំណាក់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ផងដែរ ដោយចាប់ផ្តើមផ្សាយផ្ទាល់រៀងរាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង 8:30 ព្រឹកតទៅកញ្ចក់ទូរទស្សន៍ CTN MYTV & CNC៕
មានវីដេអូនិយាយនៅខាងក្រោម….