ឃុន ឌីម៉ា៖ ឡើងសង្វៀនវិញបានរឺមិនបាន សំខាន់លើជំងឺ
ក្រោយវះកាត់របួសជើងចំនួនបីកន្លែងកាលពីដើមខែកក្កដា ឆ្នាំ២០១៩ នេះម្ចាស់មេដាយមាស៊ីហ្គេមគុនខ្មែរ ឃុន ឌីម៉ា មិនទាន់អាចកំណត់បានថានឹងអាចវិលមកសង្វៀនវិញបានរឺមិនបាននោះទេ ទោះបីគ្រូពេទ្យបានប្រាប់ថា ប្រហែល៦ខែរូបគេអាចលេងកីឡាបានវិញក៏ដោយ ។
នាគខ្មៅ ឃុន ឌីម៉ា បានប្រាប់ MSR ថា នៅថ្ងៃទី ២៤ ខែ សីហា នេះនឹងចេញទៅពិនិត្យរបួសនេះម្តងទៀតនៅប្រទេសថៃក្រោយវះកាត់រួច ហើយគ្រូពេទ្យធ្លាប់បានបញ្ជាក់ថាប្រហែល៦ខែក្រោយវះកាត់រួចរូបគេអាចលេងកីឡាបានវិញហើយ ប៉ុន្តែ គេមិនប្រាកដថាអាចវិលមកសង្វៀនគុនខ្មែរបានរឺអត់នោះទេ សំខាន់រង់ចាំមើលបញ្ហារបួសតើអាចជាបានល្អដូចដើមរឺអត់ ។
សូមបញ្ជាក់ថា ឃុន ឌីម៉ា បានទទួលរងរបួសជើងបីកន្លែងដែលមានដូចជា របួសដាច់សរសៃជង្គង់ ប្រេះឆ្អឹងស្មងជើង និងប្រអប់ជើង ដែលបានវះកាត់ទាំងបីកន្លែងនេះដោយជោគជ័យនាប្រទេសថៃ ហើយការជួបបញ្ហានេះធ្វើអោយគេខកខាន ការប្រកួតដណើមខ្សែក្រវាត់នៅ PNN និងការប្រកួតស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះផងដែរ ៕