
ឡៅ ចិត្រា ផ្តួល ឡុង ជិន ទឹក១ឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាស
ម្ចាស់ខ្សែក្រវាត់ប្រាក់ ឡៅ ចិត្រា បានផ្តួលម្ចាស់ខ្សែក្រវាត់ប្រាក់ ឡុង ជិន ក្នុងទឹកទី១ ក្នុងការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាសកម្មវិធី ISI Palm នាសង្វៀន PNN នៅរសៀលថ្ងៃអាទិត្យ ទី ១៥ កញ្ញា នេះ ។ ក្រោយឈ្នះនេះ ឡៅ ចិត្រា នឹងឈរចាំអ្នកឈ្នះរវាង លន បញ្ញា និង សុខ សាវិន ដែលត្រូវប្រកួតជាមួយគ្នានាសប្តាហ៍ក្រោយ ដើម្បីដណ្តើមខ្សែក្រវាត់មាស ។