ចាន់ ណា ប្រកួតគូឯកប៉ះ កៅលានថង ដែលទើបចាញ់ ខាំ ខ្លានាង
អ្នកប្រដាល់គុនខ្មែរ ចាន់ ណា នឹងប្រកួតក្នុងតំណែងគូឯកនៅសង្វៀន Max Muay Thai នាថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ នាទឹកដីប្រទេសថៃ ដែលត្រូវជួបអតីតដៃគូរបស់ ខ្លាំ ខ្លានាង គឺកីឡាករថៃ កៅលានថង ។
កៅលានថង ធ្លាប់មានបទពិសោធប្រកួតនៅស្រុកខ្មែរដោយធ្លាប់ចូលរួមខ្សែក្រវាត់គូបូតា នាសង្វៀនបាយ័នដោយទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកីឡាករខ្មែរ ប៊ុន សុធា, ខេម ចាន់ , ចាន់ សាន់ និង ផាន់ ផាត់យុទ្ធ ។
សម្រាប់ការប្រកួតចុងក្រោយរបស់គេបានចាញ់ពិន្ទុ ខ្លាំ ខា្លនាង នាសង្វៀន ស៊ី អ៊ិន ស៊ី កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ ប៉ុន្តែរូបគេបានធ្វើអោយ ខ្លានាង បាក់ធ្មេញអស់ពីរ ។
ចំណែក ចាន់ ណា វិញប្រកួតចុងក្រោយចាញ់កីឡាករថៃដោយសាររបួសធ្ងន់ត្រូវគ្រូពេទ្យបញ្ឃប់ការប្រកួត ហើយរូបគេក៏ជាកីឡាករខ្មែរមួយរូបដែលកំពុងប្រឡូកនៅសង្វៀននេះ បន្ទាប់មិត្តរួមក្លិបរបស់គេមួយចំនួនបានមកប្រកួតនៅស្រុកខ្មែរច្រើនដូចនេះ ធឿន ធារ៉ា បាង កាយ៉ាក់ អេ ណារ័ត្ន ជាដើម ៕