
លោក ស៊ីថូ ណាថាន់ សន្យាជួយចេញថ្លៃសិក្សានៅសកលវិទ្យាល័យបើ សេរីវាន់ថង ជាប់បាក់ឌុប
លោក ស៊ីថូ ណាថាន់ ដែលជាប្រធានផ្នែកកីឡាប្រចាំក្រុមហ៊ុន CBS ( CTN CNC MYTV ) សន្យាថានឹងជួយចំណាយលើការសិក្សានៅសកលវិទ្យាល័យចំនួនពាក់កណ្តាលរហូតចប់បរិញ្ញាប័ត្រ បើអ្នកប្រដាល់គុនខ្មែរវ័យក្មេង ឈុត សេរីវាន់ថង ប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) នាថ្ងៃទី ១៩ សីហា ខាងមុខនេះ ។
ដោយសារស្រលាញ់គុនខ្មែរនិងអ្នកសិក្សាលោក ស៊ីថូ ណាថាន់ សន្យាថាបើ វាន់ថង ប្រលងជាប់ហើយគាត់មានបំណងចង់ រៀបន្តនៅសកលវិទ្យាល័យណាមួយលោកនឹងជួយចេញថ្លៃសិក្សាពាក់កណ្តាលរៀងរាល់ឆ្នាំរហូតចប់បរិញ្ញាប័ត្រ ។
គួរំលឹកថា ម្ចាស់ពានរង្វាន់ ISI Palm រដូវកាលទី២ នឹងប្រលងមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) ខាង ស្វៃរិន នៅថ្ងៃទី ១៩ នេះ បន្ទាប់ពីរូបគេបានខកខានមិនបានប្រលងកាលពីឆ្នាំ២០១៨ ដោយសារទើបសម្រេចមិនមិនចូលរួមប្រលង ពីព្រោះត្រូវត្រៀមប្រកួតជាមួយ ឡុង ជិន ដណ្តើមខ្សែក្រវាត់នៅស្ថានីយ៍ទូរទស្សន៍ អាស៊ី អាគ្នេយ៍ ដោយពេលនោះគេបានត្រឹមជើងឯករងប៉ុណ្ណោះ ៕