ប្រដាល់សកលកំពុងដើរថយក្រោយ បន្ទាប់ពីបើកឆាក៣នាក់ចាញ់ទាំងអស់
កីឡាករប្រដាល់សកលកម្ពុជា៣រូបក្នុងចំណោម៧នាក់ដែលបានទៅចូលរួមប្រកួតជើងឯកប្រដាល់សកលទ្វីបអាស៊ី នាទីក្រុងបាងកក ប្រទេសថៃ ចាញ់ទាំង៣នាក់កាលពីម្សិលមិញ ខណៈថ្ងៃនេះកីឡាករ២រូបទៀតនឹងបន្តប៉ះដៃគូរៀងៗខ្លួនចាប់ពីម៉ោង ៣ រសៀលតទៅ ។
កីឡាករ៣រូបមាន បាង កានុង ចាញ់ពិន្ទុកីឡាករចិន កីឡាករ យ៉ុន ដារ័ត្ន ចាញ់ពិន្ទុកីឡាករស្រីលង្ការ និង កីឡាករ វី សម្ភស្ស ចាញ់ពិន្ទុកីឡាករ ឥណ្ឌា ខណៈថ្ងៃនេះ ពេជ្រ ម្ទេសខ្មាំង ត្រូវជួបកីឡាករចិន និង កីឡាករ សៅ រង្សី ប៉ះកីឡាករ អាហ្គានីស្ថាន ។
សម្រាប់ថ្ងៃទី ២១ កីឡាការិនីសកលពីររបស់កម្ពុជានឹងធ្វើការប្រកួតជាបន្តទៀតដែលមាន នៅ ស្រីពៅ ប៉ះកីឡាការិនី ឥណ្ឌា និង វី ស្រីខួច ក៏ត្រូវជួប ឥណ្ឌា ផងដែរ ៕