
មកជួបជាមួយជីវប្រវត្តិកីឡាករ ម៉ាក់ សុផាត ដែលប្រសព្វនិងជោគជ័យផ្នែកសកលរបស់កម្ពុជា
ម៉ាក់ សុផាត គឺជាកូនប្រុសរបស់លោកគ្រូព្រឹទ្ធាចារ្យ ញ៉ូវ ម៉ាក់ ដែលធ្លាប់ចូលប្រឡូកប្រកួត និងដណ្តើមបានមេដាយព្រមទាំងពានរង្វាន់ជាច្រើននៅក្នុងអាជីពជាអ្នកប្រដាល់សកលរបស់គេ បច្ចុប្បន្ននេះមានអ្នកស្នេហាវិស័យកីឡាតិចណាស់នៅក្នុងប្រទេសកម្ពុជា ដែលបានស្គាល់កីឡាកររូបនេះ ថ្ងៃនេះ MSR SPORT សូមលើកយកអំពីជីវប្រវត្តិរបស់កីឡាករ ម៉ាក់ សុផាត សម្រាបជូនលោកអ្នកដូចតទៅនេះ៖
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

អតីតកីឡាករសកល ម៉ាក់ សុផាត ថត ជាមួយលោក ស៊ីថូ ណាថាន់
ម៉ាក់ សុផាត គឺជាកីឡាករប្រដាល់សកលមួយរូប ដែលបានចូលហាត់ក្បាច់គុនបុរាណខ្មែរនៅក្លឹបតាឡីដំរីមានរិទ្ធី គ្រានោះហាត់ជាមួយឪពុករបស់លោកគឺ លោកគ្រូព្រឹទ្ធាចារ្យ ញ៉ូវ ម៉ាក់ ក្នុងកំឡុងឆ្នាំ១៩៩២ ដល់១៩៩៩ ទើបលោកគ្រូ ឆោម ឆារី ដែលជាគ្រូបង្ហាត់ផ្នែកប្រដាល់សកលជម្រើសជាតិ លោកក៏បានសុំ សុផាត យកទៅបង្ហាត់បន្តផ្នែកកីឡាសកលនៅពហុកីឡដ្ឋានជាតិឡូាំពិក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លុះចូលដល់ឆ្នាំ២០០០ ម៉ាក់ សុផាត ក៏បានមានឪកាសចូលរួមប្រកួតក្នុងកម្មវិធីប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេសផ្នែកប្រដាល់សកលនិងក្បាច់គុនខ្មែរតែទីបំផុតទទួលបានត្រឹមចំណាត់ថ្នាក់ទី៣ តែការប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេសផ្នែកប្រដាល់សកលក្នុងឆ្នាំ២០០១ ម៉ាក់ សុផាត ទទួលបានជ័យលាភីលេខ១ផ្នែកសកលលើប្រភេទទំងន់៤៨គីឡូក្រាម។ ក្រោយពីទទួលបានចំណាត់ថ្នាក់លេខ១ ខាងក្រសួងក៏បានបញ្ជូនកីឡាករកម្ពុជាចំនួន៥រូបបូករួមទាំងរូបគេផងដែរ ទៅធ្វើការហ្វឹកហាត់នៅប្រទេសថៃចំនួន៦ខែ ក្រោយពីបានធ្វើការហ្វឹកហាត់អស់រយៈពេល៦ខែនៅទឹកដីថៃរួចមក សុផាត ក៏បានមានឪកាសទៅចូលរួមប្រកួតក្នុងកម្មវិធី Asian Game នៅប្រទេសកូរ៉េខាងត្បួងលើកទី១៤នៅខេត្តប៊ូស៊ាន តែមិនបានទទួលលទ្ធផលល្អឡើយ ដោយប្រកួតចាញ់កីឡាករថៃ។
ចូលដល់ឆ្នាំ២០០២ សុផាត ក៏បានចូលរួមប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេសផ្នែកប្រដាល់សកលម្តងទៀត ទីបំផុតរូបគេក៏នៅតែអាចដណ្តើមបានលេខ១ ក្រោយពីផ្តួលជើងចាស់ មាន សឿន។ ក្រោយៗទៀត ពោលគឺប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេសផ្នែកប្រដាល់សកលពីឆ្នាំ២០០២ដល់ឆ្នាំ២០០៥ រូបគេប្រកួតបានលេខ១ជាប់ៗគ្នាចំនួន៣ឆ្នាំតែម្តង។
នៅក្នុងចន្លោះឆ្នាំ២០០៤ដល់២០០៥ កីឡាករ ម៉ាក់ សុផា បានទៅចូលរួមប្រកួតលក្ខណៈមិត្តភាពនៅអាស៊ីអាគ្នេយ៍ដែលមាន៥ប្រទេសចូលរួម ដោយវៀតណាមជាម្ចាស់ផ្ទះ ហើយក៏ទទួលបានចំណាត់លេខ៣ ក្រោយពីប្រកួតឈ្នះកីឡាករកូរ៉េខាងត្បួង និង វៀតណាម។ ក្នុងឆ្នាំ២០០៧ ខាងក្រសួងក៏បានបញ្ជូនកីឡាករ៤រូបបូករួមទាំង សុផាត ផ្នែកសកល ទៅធ្វើការហ្វឹកហាត់នៅវៀតណាមចំនួន៣ខែ ហើយពេលហាត់ចប់ក៏ចេញទៅប្រកួតនៅកម្មវិធី ស៊ីហ្គេមលើកទី២៤នៅប្រទេសថៃតែមិនបានទទួលលទ្ធផលល្អដូចលើកមុនចឹង ដោយប្រកួតចាញ់កីឡាករឥណ្ឌូនេស៊ី។ ឆ្នាំ២០០៩ ម៉ាក់ សុផាត ក៏បានចូលរួមប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេសផ្នែកប្រដាល់សកលក៏នៅតែទទួលបានចំណាត់ថ្នាក់លេខ១ ក្រោយពីប្រកួតឈ្នះកីឡាករ ធន់ សុភា លើប្រភេទទំងន់៧៥គីឡូក្រាម។ ចាប់តាំងពីពេលនោះមក សុផាត ក៏បានបញ្ចប់អាជីពជាអ្នកប្រដាល់សកល ដោយប្រកបរបររកស៊ីផ្សេងៗជាមួយគ្រួសារវិញ៕