
ចាប់ពីថ្ងៃ០១ កក្កដា តទៅអ្នកចាំទីលែងបានរាំទៀតហើយពេលចាប់បាល់១១ម៉ែត្រ
ច្បាប់ថ្មីរបស់សហព័ន្ធបាល់ទាត់ពិភពលោក បានហាមអ្នកចាំទីមិនឲ្យរាំទៀតទេ ពេលត្រៀមចាប់បាល់កាត់១១ម៉ែត្រ ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ព្រោះជាការរំខានដល់គូប្រជែង។
អ្នកចាំទីត្រូវឈរធម្មតា ពេលចាប់បាល់១១ម៉ែត្រ ទាំងក្នុងម៉ោងធម្មតា, ម៉ោងបន្ថែម និងពេលទាត់កាត់សេចក្ដី។
ច្បាប់ថ្មីនេះត្រូវបានបង្កើតឡើងបន្ទាប់ពីអ្នកចាំទីអូស្ត្រាលី Andrew Redmayne បញ្ចេញសកម្មភាពរាំពេលត្រៀមចាប់បាល់១១ម៉ែត្រ។ ពេលនោះគេបានសង្គ្រោះបាល់របស់កីឡាករប៉េរូ Alex Viral បានជោគជ័យ៕