Real Madrid ដាក់តម្លៃខ្លួន Vinicius Junior ដល់ទៅ១ពាន់លានដុល្លារ
ខ្សែប្រយុទ្ធ Vinicius Junior យល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ2026 ដោយទទួលបានប្រាក់ឈ្នួលលើស៣ដងបើធៀបនឹងកិច្ចសន្យាចាស់។ មិនត្រឹមដំឡើងថ្លៃឈ្នួល ក្លិបReal Madrid ដាក់តម្លៃផ្តាច់កិច្ចសន្យារបស់ Vinicius Junior ដល់១ពាន់លានដុល្លារ។
បើតាមការផ្សាយរបស់សារពត៌មាន Marca កិច្ចសន្យាចាស់របស់ Vinicius Junior នឹងត្រូវដល់ពេលកំណត់នៅខែកក្កដាខាងមុខនេះ ហើយការប្រកាសកិច្ចសន្យាថ្មីនឹងធ្វើនៅថ្ងៃផុតកំណត់នោះ។
កិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំបន្ថែមទៀត ក្លិប Real Madrid នឹងត្រូវចំណាយថ្លៃនឿយហត់ដល់ Vinicius ចំនួន១០,៤២លានដុល្លារក្នុងមួយរដូវកាល ខណៈកិច្ចសន្យាមានតម្លៃជាង៣លានដុល្លារប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ Real Madrid បានដាក់តម្លៃទិញផ្តាច់កិច្ចសន្យា១ពាន់លានដុល្លារសម្រាប់កីឡាករវ័យ២១ឆ្នាំ ដើម្បីរារាំងការចង់បានរបស់ PSG និង Newcastle ជាដើម។
The Nightmare