![](https://www.msrsport.com/wp-content/uploads/2022/10/lao.jpg)
ឡាវឡើងជុំផ្ដាច់ព្រ័ត្រ AFC U17 ជាលើកទី២ក្នុងប្រវត្តិសាស្ត្រ
ក្រុមបាល់ទាត់ជម្រើសជាតិបានឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រ AFC U17 Championship 2023 និងជាលើកទី២ ក្រោយទទួលបានចំណាត់ថ្នាក់លេខ២ល្អ ក្នុងវគ្គជម្រុះ។
ឡាវ ស្ថិតក្នុងពូល I មានម្ចាស់ផ្ទះកៀរគីស្ថាន, អ៊ីរ៉ង់ និងហុងកុង។ ឡាវបើកឆាកចាញ់អ៊ីរ៉ង់៣ទល់នឹង០ តែឈ្នះហុងកុង ៥ទល់នឹង០ និងឈ្នះកៀរគីស្ថាន ២ទល់នឹង១។
កាលឆ្នាំ២០០៤ឡាវក៏ធ្លាប់បានឡើងទៅជុំចុងក្រោយដែរ ហើយកាលណោះបានឈ្នះវៀតណាមមួយប្រកួតទៀតផង តែមិនបានឡើងផុតពូល B ទេ៕