Nottingham ខ្ចី Henderson ពី Man UTD មួយរដូវកាល
Nottingham Forest ខ្ចីបាន អ្នកចាំទី Dean Henderson ពី Manchester United លើកិច្ចសន្យា១រដូវកាល ហើយក្រុមឡើងមកថ្មីនេះនឹងរ៉ាប់ថ្លៃនឿយហត់ទាំងស្រុងរបស់គេ។
យ៉ាងណា ក្នុងកិច្ចព្រមព្រៀងមិនមានការបញ្ជាក់ពីជម្រើសទិញផ្ដាច់ឡើយ។ ការផ្លាស់ទៅ ក្រុមជើងឯក UEFA Champions League ជាជម្រើសដ៏ល្អមួយសម្រាប់ អ្នកចាំទីវ័យក្មេងខាងលើ ដើម្បីមានឱកាសបង្ហាញខ្លួនបានច្រើន ឈានទៅក្រសោបកៅអីជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ FIFA World Cup 2022។
គេចាំបានថា អ្នកចាំទីរូបនេះបានចំណាយពេល២រដូវកាលនៅ Sheffield United លើកិច្ចសន្យាខ្ចី ហើយរួមចំណែកយ៉ាងគួរកត់សម្គាល់ពីចន្លោះឆ្នាំ២០១៨ដល់២០២០ ធ្វើឲ្យគេមានឱកាសជាប់ជម្រើសជាតិអង់គ្លេស៕