West Brom ដក Steve Bruce ពីអ្នកចាត់ការ
West Bromwich Albion បានចែកផ្លូវពីលោក Steve Bruce ហើយក្រោយកាន់ការងារជាអ្នកចាត់ការបាន៨ខែ។
គ្រូបង្វឹកវ័យ៦១ឆ្នាំបានចាកចេញពីតំណែងក្រោយស្មើ Luton Town កាលថ្ងៃសៅរ៍ ទី០៨ ខែតុលា។ លទ្ធផលស្មើគ្នានេះក៏បានរុញ West Brom ទៅតំបន់កាត់ចោលដែលជាលទ្ធផលទាបបំផុតរយៈពេលជាង២០ឆ្នាំ។
ក្រុមការងារលោក Steve Bruce ដែលមានលោក Stephen Clemence និង Alex Bruce ក៏បានចាកចេញដែរ។ គ្រូបង្គោល U 21 Richard Beale ត្រូវបានចាត់តាំងឲ្យមើលការខុសត្រូវបណ្ដោះអាសន្ន៕