
ក្រុមធំអេស្ប៉ាញរើសគ្រូថ្មីពីក្រុម U21 ជំនួស Enrique
លោក Luis Enrique បានចាកចេញពីតួនាទីជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីធ្លាក់ចេញពី World Cup 2022 ដោយចាញ់ម៉ារ៉ុកក្នុងវគ្គ១៦ក្រុមចុងក្រោយ។
គ្រូបង្វឹកវ័យ៥២ឆ្នាំបានចូលកាន់តំណែងក្នុងឆ្នាំ ២០១៨ និងបានដឹកនាំអេស្ប៉ាញទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 ជាកន្លែងដែលពួកគេបានចាញ់អ៊ីតាលី។
សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បាននិយាយថា ” ៖ យើងសូមថ្លែងអំណរគុណដល់លោក Luis Enrique និងបុគ្គលិកគ្រូបង្វឹកទាំងមូល។”
គ្រូបង្គោលជម្រើសជាតិអេស្បាញអាយុក្រោម២១ ឆ្នាំ Luis de la Fuente ត្រូវបានតែងតាំងសម្រាប់តួនាទីគ្រូក្រុមធំជំនួសលោក Enrique។
អេស្ប៉ាញបានយកឈ្នះកូស្តារីកា ៧-០ ក្នុងការប្រកួតបើកឆាកវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup តែការប្រកួតបន្តបានត្រឹមស្មើអាល្លឺម៉ង់១ទល់នឹង១ និងចាញ់ជប៉ុន២ទល់នឹង១៕