Inter ឈ្នះ Barca លើកដំបូងក្នុងរយៈពេល១២ឆ្នាំ
FC Barcelona បានរងបរាជ័យក្រោមថ្វីជើង Inter Milan ដោយលទ្ធផល១ទល់នឹង០ ក្នុងការប្រកួត UEFA Champions League ដែលធ្វើឲ្យក្រុមមកពីអេស្ប៉ាញមួយនេះប្រឈមនឹងការជ្រុះទៅលេងនៅ Europa League ជាលើកទី២ជាប់ៗគ្នា។
គ្រាប់បាល់ពី Hakan Calhanoglu ក្នុងនាទីចុងក្រោយនៃវគ្គទី១បានផ្ដល់ជ័យជម្នះដល់ក្រុមម្ចាស់ផ្ទះអ៊ីតាលីក្នុងការប្រកួតលើកទី៣ប្រចាំពូល C។
Pedri មានឱកាសរកបាល់បញ្ចូលទីដែរក្នុងវគ្គទី២ តែក្រោយពិនិត្យ V.A.R ឃើញថា បាល់បានប៉ះដៃមិត្តរួមក្រុម Ansu Fati។
បរាជ័យជម្នះមានន័យថា Barcelona ត្រូវស្ថិតនៅលេខ៣ក្នុងពូល C តាមពីក្រោយក្រុមលេខ២ Inter Milan ៣ពិន្ទុ និងក្រុមកំពូលតារាង Bayern Munich ៦ពិន្ទុ។
នេះក៏ជាជ័យជម្នះលើកដំបូងសម្រាប់ Inter លើ Barcelona ចាប់តាំងពីពួកគេធ្លាប់ប៉ះគ្នាកាលឆ្នាំ២០១០៕