អតីតប្រធាន FIFA និង UEFA ប្រឈមនឹងការជាប់ពន្ធនាគារករណីប្រព្រឹត្តិអំពើពុករលួយ
អតីតប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Sepp Blatter និង អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Michel Platini បានចូលបង្ហាញខ្លួនក្នុងតុលាការនាប្រទេសស្វីស ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ អំឡុងពេលការកាន់តំណែងរបស់ពួកគេនៅស្ថាប័នបាល់ទាត់អន្តរជាតិ។
ព្រះរាជអាជ្ញាប្រទេសស្វីសបានចោទប្រកាន់អ្នកទាំងពីរ ដែលធ្លាប់ជាបុគ្គលដ៏មានឥទ្ធិពលក្នុងវិស័យបាល់ទាត់ពីការរៀបចំបញ្ចេញប្រាក់ ពីរលានស្វ៊ីសហ្វ្រង់ពីស្ថាប័ន FIFA ទៅអោយលោក Platini ក្នុងឆ្នាំ២០១១។ ដោយសារករណីនេះ លោក Sepp Blatter ជនជាតិស្វីស បានបញ្ចប់ការកាន់តំណែងជាប្រធាន FIFA រយៈពេល១៧ឆ្នាំ ដោយភាពអាម៉ាស់នៅក្នុងឆ្នាំ២០១៥។
នៅក្នុងការស៊ើបអង្កេតរយៈពេល៦ឆ្នាំកន្លងមក តុលាការប្រទេសស្វីសបានចោទប្រកាន់ លោក Sepp Blatter វ័យ៨៦ឆ្នាំ ថាបាន ក្លែងបន្លំឯកសារ និងឧក្រិដ្ឋកម្មពុករលួយ។ រីឯលោក Michel Platini ជនជាតិបារាំង វ័យ៦៦ឆ្នាំ ក៏ត្រូវរងការចោទប្រកាន់ ការក្លែងបន្លំឯកសារ និងជាអ្នកសមគំនិតប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មពុករលួយនោះ។
The nightmare