ហេតុផលនេះទើប ATM មិនឈរអបអរតំណែងជើងឯករបស់ Real
Atletico Madrid មិនបានឈរជារបងអបអរសាទរ Real Madrid ដែលបានឈ្នះតំណែងជើងឯក La Liga ទេពេលក្រុមទាំង២ប៉ះគ្នានៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា។
តាមពិតទៅ ATM ក៏ធ្លាប់ឈរជារបងអបអរដល់ Barcelona ដែរកាលឆ្នាំ១៩៧៤, ១៩៩៨ និង២០១ តែបែរជាមិនធ្វើបែបនេះសម្រាប់ Real Madrid ក្នុងឆ្នាំ១៩៧៦, ១៩៩០ និង២០២២។ នៅថ្ងៃដដែលនោះ Barcelona បានឈរអបអរដល់ Real Betis សម្រាប់ការឈ្នះពាន Copa del Rey។
លោក Diego Simeone បាននិយាយមុនការប្រកួតថា “៖យើងគោរព Real Madrid តែក៏គោរពដល់អ្នកគាំទ្រយើងដែរ។”
ជាលទ្ធផល Atletico Madrid បានយកឈ្នះ Real Madrid ១ទល់នឹង០ រកបានដោយ Yannick Carrasco៕