
Napoli បញ្ចប់ជើងទី១ UCL ដោយរកបាន១៣គ្រាប់
Napoli បានយកឈ្នះម្ចាស់ផ្ទះ Ajax Amsterdam ដោយលទ្ធផល១ទល់នឹង៦ ក្នុងការប្រកួតបាល់ទាត់ UEFA Champions League ប្រចាំពូល A។
មានន័យថា គិតត្រឹម៣ប្រកួតដំបូងនៃវគ្គចែកពូលនេះ Napoli រកបាន១៣គ្រាប់ មាន៩ពិន្ទុពេញ នៅពីលើ Liverpool ៣ពិន្ទុ និងលើ Ajax ៣ពិន្ទុ ខណៈ Rangers នៅបាតតារាង មាន០ពិន្ទុ។
Napoli ដែលបានវ៉ៃចេញកីឡាករចាស់ៗមួយចំនួន និងជំនួសដោយកីឡាករវ័យក្មេងនោះ មិនទាន់ចាញ់នៅឡើយទេពីគ្រប់កម្មវិធីរដូវកាលនេះ។
ដោយឡែក Ajax បានរងបរាជ័យធ្ងន់កក្នុងការប្រកួតកម្រិតអឺរ៉ុបនេះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៤ និងជាការចាញ់ដ៏ច្រើនគ្រាប់ផងដែរ៕