បឹងកេតប្រកាសចែកផ្លូវរ៉ូស៊ីប និងគឹមហ៊ុយ
ក្លិបបាល់ទាត់បឹងកេតអំពីការសម្រេចចែកផ្លូវគ្នាជាមួយកីឡាករពីររូប គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ សេត រ៉ស៊ីប។
គឹមហ៊ុយ បានចូលរួមជាមួយបឹងកេតក្នុងរដូវកាល២០១៩ និងរួមចំណែកឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងបានស្រោមដៃមាស ក្នុងឆ្នាំដដែលនោះ។ រដូវកាលបន្ទាប់ គេក៏បានឈ្នះលីគកំពូលជាមួយបឹងកេតថែមទៀត។
ចំណែក រ៉ូស៊ីបបានចូលរួមជាមួយបឹងកេតក្នុងរដូវកាល២០១៧ និងជាកម្លាំងស្នូលនៅទីនោះដល់បច្ចុប្បន្ន បូករួមទាំងឱកាសជាប់ជម្រើសជាតិជាហូរហែទៀត៕