Ander Herrera យល់ព្រមទៅលេងអោយ PSG មុនកិច្ចសន្យានៅជាមួយ Man Utd ហួសដឺឡេ
(BC-99)
Man Utd មិនយល់ព្រមចំពោះការទាមទារប្រាក់ឈ្នួល 2 សែនផោនក្នុងមួយសប្តាហ៍ដែលជាការទាមទារដោយ Ander Herrera ឡើយ ហើយក៏បានបើកដៃអោយ PSG ដែលជាគូប្រជែងនៅ Champions League ទទួលយកកីឡាករូបនេះដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Ander Herrera បានយល់ព្រមចុះហត្ថលេខាជាមួយក្លិបបាល់ទាត់អ្នកមានជាន់ថ្មីនាទឹកដីបារាំង Paris Saint-Germain ហើយនៅរដូវក្តៅខាងមុខនេះក្រោយពីមានការខកចិត្តជាមួយនឹងការផ្តល់អោយនូវទឹកប្រាក់មិនសមបំណងលើកុងត្រារយៈពេលវែងដោយ Manchester United ។
គណៈកម្មការកាន់កាប់លុយចំណូលចំណាយរបស់បិសាចក្រហមបានបដិសេធចំពោះទាមទារប្រាក់ខែ 200,000 ផោនក្នុងមួយសប្តាហ៍ដែលជាហេតុធ្វើអោយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះងឿកមិនព្រមបន្តកិច្ចសន្យាដែលនឹងអស់សុពលភាពត្រឹមដំណាច់រដូវកាលនេះនៅ Old Trafford និងចង់ហក់ទៅ Parc Des Prince ទឹកដីរបស់ PSG នៅបារាំងវិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករវ័យ 29 ឆ្នាំរូបនេះទទួលបានប្រាក់កម្រៃចំនួន 130,000 ផោនក្នុងមួយសប្តាហ៍ក្នុងអំឡុងពេលលេងលើទឹកដី Old Trafford ហើយ Man Utd ក៏បានត្រៀមជាស្រេចក្នុងការផ្តល់ឱ្យរូបគេនូវទឹកប្រាក់ចំនួន 170,000 ផោនក្នុងមួយសប្តាហ៍រាប់បញ្ចូលទាំងប្រាក់រង្វាន់ផ្សេងទៀតប្រសិនបើគេយល់ព្រមបន្តកិច្ចសន្យារយ:ពេលវែង។
ប៉ុន្តែដូចដែលបានបង្ហាញឱ្យដឹងដោយ Mirror Sport ថសអតីតកីឡាករ Athletic Bilbao រូបនេះបានត្រៀមខ្លួនទទួលយកនូវលក្ខខណ្ឌល្អប្រសើរជាងមុនជាមួយនិងក្លិបម្ចាស់ជើងឯកបារាំង PSG ។