Shinji Okazaki សម្រេចចិត្តចាកចេញពី Leicester City ទៅប្តូរបិរយាកាសនៅក្របខ័ណ្ឌ La Liga វិញ
ម្ចាស់ជើងឯក Premier League រដូវកាល ២០១៥ Shinji Okazaki បានយល់ព្រមផ្លាស់ទៅកាន់ក្រុមបាល់ទាត់ Malaga របស់ក្របខ័ណ្ឌ La Liga ជាផ្លូវការហើយ។
ខ្សែប្រយុទ្ធជនជាតិជប៉ុន សំរេចចិត្តចាកចេញពីកញ្ច្រោង Leicester City ក្នុងអំឡុងទីផ្សារដោះដូរកីឡាករលើលក្ខ័ណ្ឌ Free Transfer សំរាប់កុងត្រារយៈពេលមួយរដូវកាល និងធ្វើអោយរូបគេក្លាយជាកីឡាករអាស៊ីដំបូងដែលលេងអោយក្លឹប Malaga។
កីឡាករវ័យ ៣៣ឆ្នាំ បានចាកចេញពី Leicester តាមការកំណត់នៃកិច្ចសន្យាមុនបញ្ចប់ខែមិថុនា។ អនុស្សាវរីយ៍រយៈពេល៤រដូវកាលជាមួយកញ្ច្រោង Leicester អតីតកីឡាកររបស់ MainZ 05 រកបាន១៩គ្រាប់ប៉ុណ្ណោះសំរាប់ការបង្ហាញខ្លួន ១៣៧ប្រកួត។
Shinji Okazaki និងបង្ហាញខ្លួនផ្លូវការក្នុងនាមជាកីឡាករអោយក្រុម Malaga នៅថ្ងៃពុធនេះ៕