Antonio Rudiger នឹងស្នាក់នៅជាមួយ Chelsea ជាបន្តទៀត ប្រសិនបើរូបគេទទួលបានប្រាក់ឈ្នួលច្រើនជាង Lukaku!
ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ Antonio Rudiger ដែលខ្សែការពារសញ្ជាតិអាឡឺម៉ងដែលបានផ្ទេរពី Roma មកកាន់ទឹកដី Stamford Bridge ៤ឆ្នាំមកហើយ ដោយកីឡាករវ័យ២៨ឆ្នាំរូបនេះ បានចូលរួមប្រកួតប្រជែងឱ្យតោខៀវបាន106ដង និង ស៊ុតបាល់បញ្ចូលទីបានចំនួន៧គ្រាប់។
គិតមកដល់ពេលនេះ Antonio Rudiger មិនទាន់សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយតោខៀវនៅឡើយទេ ស្របពេលដែលមានក្លិបជាច្រើនចង់បានរូបគេទៅចូលរួមជាមួយ មានដូចជា Bayern Munich ជាដើម ខណៈដែលកុងត្រាកីឡាករសញ្ជាតិអាឡឺម៉ងរូបនេះនិងផុតកំណត់ជាមួយ Chelsea នៅឆ្នាំក្រោយ។ សូមបញ្ជាក់ថា បើយោងតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ខ្សែការពារ Antonio Rüdiger កំពុងទាមទារកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបបាល់ទាត់តោខៀវ Chelsea ដោយចង់បានប្រាក់ឈ្នួល ៤០ ម៉ឺនផោនក្នុងមួយសប្តាហ៍។ ខ្សែការពាររូបនេះបានច្រានចោលការផ្តល់ជូនប្រាក់ឈ្នួល ១២៥.០០០ ផោនក្នុងមួយសប្តាហ៍ ហើយគេនឹងស្នាក់នៅក្លឹបជាបន្តទៀត ប្រសិនបើអាចរកបានប្រាក់ចំណូលខ្ពស់ជាងគេមុន Lukaku ៕