កំណត់ត្រា៦ Messi អាចបំបែកបានក្នុងឆ្នាំ២០២១
២០២០បានផ្ដល់ភាពច្របូកច្របល់ច្រើនដល់ Lionel Messi តែក៏អាចបង្កើតរឿងរ៉ាវពិសេសៗបានមួយចំនួនដែរក្នុងឆ្នាំ២០២១ ដែលក្នុងនោះមានកំណត់ត្រាចំនួន៦ដែលគេទំនងអាចបំបែកបាន។
១. លេងនៅ Barcelona ច្រើនប្រកួតជាងគេ
Messi លេងបាន ៧៤៩ ប្រកួតឲ្យ Barcelona តិចជាង Xavi តែ ១៨ ប្រកួតប៉ុណ្ណោះ។
២. លេងច្រើនជាងគេនៅ UCL សម្រាប់ Barcelona
កំណត់ត្រាមួយទៀតដែល Messi អាចវ៉ាយកលេខមួយនៅ Barcelona ពី Xavi Hernandez គឺការបង្ហាញខ្លួនច្រើនជាងគេនៅ UEFA Champions League។ Xavi លេងបាន១៥១ប្រកួតសម្រាប់ Barca ខណៈបច្ចុប្បន្ន Messi លេងបាន១៤៧ប្រកួតហើយ។
៣. អ្នកទាត់ចូលច្រើនជាងគេនៅ UCL
Messi កំពុងឈរនៅលេខពីរក្នុងតារាងអ្នកទាត់ចូលច្រើនជាងគេនៅ UEFA Champions League (All Time Top Scorer) ដោយមាន១១៨គ្រាប់ ពីក្រោម Cristiano Ronaldo ១៦គ្រាប់។ កំណត់ត្រានេះទំនងពិបាកបំបែកដែរ ព្រោះ CR7 នៅលេងនៅឡើយ។
៤. កីឡាករឈ្នះពានច្រើនក្នុងក្លិបតែមួយ
Ryan Giggs ជាម្ចាស់កំណត់ត្រានេះ ដោយគេមាន៣៦ពាននៅ Man UTD ពីចន្លោះឆ្នាំ១៩៩០ដល់២០១៣។ Messi មាន៣៤ពានហើយ ហើយបច្ចុប្បន្ន Barcelona នៅសល់ឱកាសប្រជែង៣ពានទៀត គឺ La Liga, Copa del Rey និង UEFA Champions League។
៥. កីឡាករលេងច្រើនរដូវកាលជាប់គ្នាក្នុងក្លិបតែមួយ
អនាគតរបស់ Messi ស្ថិតក្នុងមន្ទិលនៅឡើយ។ ប្រសិនបើកីឡាករអាហ្សង់ទីនរូបនេះបន្តកុងត្រានៅ Barca គេនឹងក្លាយជាកីឡាករលេងបានច្រើនរដូវកាលជាប់គ្នាក្នុងក្លិបតែមួយ។ បច្ចុប្បន្នគេស្មើកំណត់ត្រា Xavi (១៩៩៨-២០១៥) និង Carles Rexach (១៩៦៥-១៩៨១) ដែលមាន ១៦ រដូវកាលដូចគ្នា។
៦. កីឡាករលេងឲ្យអាហ្សង់ទីនច្រើនជាងគេ
នៅក្នុងអាវជម្រើសជាតិ Messi មានឱកាសដ៏អស្ចារ្យដើម្បីក្លាយជាកីឡាករដែលអាចចូលលេងច្រើនបំផុតសម្រាប់អាហ្សង់ទីន។ គេលេងបាន ១៤២ប្រកួត សម្រាប់ក្រុមពពកសតិចជាង Javier Mascherano ដែលបានចូលនិវត្តន៍ ចំនួន៥ប្រកួត។