Vlahovic ក្លាយជាកីឡាកររកគ្រាប់បាល់ឲ្យ Juventus លឿនបំផុតនៅ UCL
Dusan Vlahovic បានក្លាយជាកីឡាករ Juventus ដែលរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេនៅ UEFA Champions League ក្រោយបំប៉ោងសំំណាញ់ទី Villareal តាំងពីវិនាទី៣២។ នេះក៏ជាការបង្ហាញខ្លួនរបស់គេលើកដំបូងក្នុង UCL សម្រាប់ Juventus។
ស្ថាប័ន Opta ក៏បង្ហាញដែរថា ខ្សែប្រយុទ្ធវ័យ២២ឆ្នាំជាកីឡាករ Juventus ដំបូងដែលរកបានគ្រាប់បាល់ពេលចូលលេងលើកដំបូងក្នុងសករាជ UCL។
ការនាំមុខនេះកើតឡើងដល់នាទី៦៦ទើប Daniel Parejo របស់ Villareal តាមស្មើវិញ។
Vlahovic និយាយថា សុបិននៃការរកគ្រាប់បាល់នៅ UEFA Champions League បានក្លាយជាការពិត តែក៏គួរឲ្យស្ដាយដែលបានត្រឹមស្មើ៕