
Sevilla ឈ្នះ Roma ដោយបាល់កាត់ក្ដី១១ម៉ែត្រលើកពាន Europa League លើកទី៧
Sevilla បានយកឈ្នះ AS Roma ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា១ទល់នឹង១ ឈានទៅក្រសោបបានតំណែងជើងឯក Europa League ជាលើកទី៧។
ក្នុងការប្រកួតម៉ោងធម្មតា និង Extra Time ក្រុមទាំង២ស្មើគ្នា១ទល់នឹង១ ដោយ Paulo Dybala រកបានគ្រាប់បាល់បញ្ចូលទីនាំមុខមុនក្នុងនាទី៣៥ មុន Gianluca Mancini ភ្លាត់ឱ្យបាល់ចូលទីខ្លួនឯង។
នេះក៏ជាលើកដំបូងដែរដែលលោក Jose Mourinho បានឡើងផ្ដាច់ព្រ័ត្រពានអឺរ៉ុប តែមិនបានឈ្នះជើងឯក៕