
Weghorst និង Sabitzer វិលទៅក្លិបដើមវិញ
Wout Weghorst និង Marcel Sabitzer មិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការ Manchester United លោក Erik Ten Hag សម្រាប់រដូវកាលក្រោយទេ។
សារព័ត៌មាន Daily Mail រាយការណ៍ថា អ្នកទាំង២បានវិលទៅក្លិបដើមរៀងៗខ្លួនឯងវិញហើយ ដោយខ្សែប្រយុទ្ធហូឡង់ Weghorst ទៅ Burnley និង Marcel Sabitzer ត្រលប់ទៅ Bayern Munich វិញ។
Goal ពន្យល់ Weghorst និង Sabitzer មិនបានធ្វើតាមការរំពឹងទុកក្នុងរយៈពេល៦ខែកន្លងមកនេះ។ ខ្សែប្រយុទ្ធហូឡង់រូបនេះបានបរាជ័យក្នុងការស៊ុតបាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនក្នុងលីគចំនួន១៧ដង ហើយរកបានតែ២គ្រាប់ប៉ុណ្ណោះក្នុងគ្រប់ការប្រកួតទាំងអស់។ ទន្ទឹមនឹងនេះដែរ ខ្សែបម្រើសញ្ជាតិអូទ្រីសចាប់ផ្តើមបានល្អ ប៉ុន្តែគុណផលបានធ្លាក់ចុះនៅក្នុងពាក់កណ្តាលនៃជើងទីពីរ៕