
Real Madrid ព្រមព្រៀងលើតម្លៃផ្ទេរ Bellingham ពី Dortmund
សារព័ត៌មានអង់គ្លេស BBC រាយការណ៍ថា Real Madrid បានព្រមព្រៀងលើការផ្ទេរយកខ្សែបម្រើវ័យក្មេង Jude Bellingham ក្នុងតម្លៃ១០៣លានអឺរ៉ូពី Borussia Dortmund។
កីឡាករវ័យ ១៩ឆ្នាំដែលបានចូលរួមជាមួយ Dortmund ពី Birmingham ក្នុងខែកក្កដា ឆ្នាំ២០២០ គឺជាកីឡាករឆ្នើមម្នាក់របស់អង់គ្លេសនៅ World Cup កាលពីឆ្នាំមុន។
Bellingham ចង់បានការផ្លាស់ប្តូរនេះ ហើយនឹងមានការពិនិត្យសុខភាពនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រសិនបើបូករួមទាំងថ្លៃបន្ថែមអីទៀត នឹងកើនដល់១១៥លានអឺរ៉ូ៕