
West Ham លើកពាន Europa Conference League
West Ham United បានបញ្ចប់ការរង់ចាំលើកពានធំរយៈពេល៤៣ឆ្នាំ ដោយពួកគេបានយកឈ្នះ Fiorentina ដោយលទ្ធផល២ទល់នឹង១ដើម្បីឈានទៅក្រសោបជើងឯក UEFA Europa Conference League។
ក្រុមញញួរធំរកបានគ្រាប់បាល់បញ្ចូលទីនាំមុខ ដោយការទាត់ប៉េតណាល់ទីរបស់ Said Benrahma ក្នុងនាទី៦៧ មុន Giacomo Bonaventura ស៊ុតតាមស្មើវិញសម្រាប់ Fiorentina។
គ្រាប់ជ័យជម្នះរបស់ក្រុមលោក David Moyes កើតឡើងក្នុងនាទី៩០ដោយ Jarrod Bowen។ ដូច្នេះ West Ham ទទួលបានកៅអីវគ្គចែកពូល Europa League៕