Thomas Tuchel ថាខ្លួនទិញកីឡាករថ្មីមកដើម្បីឈ្នះពាន មិនមែនដើម្បីផ្គាប់ចិត្តអ្នកគាំទ្រឡើយ
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បាននិយាយថា ខ្លួនទិញកីឡាករថ្មីមកដើម្បីឈ្នះពាន មិនមែនដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ ឬក៏សាធារណជនណាមួយឡើយ។
បុរសជនជាតិអាល្លឺម៉ង់បានបន្ថែមថា៖ “ចុះកុងត្រាជាមួយកីឡាករដែលជួយពង្រឹងក្រុមនឹងធ្វើឱ្យក្រុមឈ្នះពាន។ គ្រូបង្វឹកដ៏អស្ចារ្យដូចជា Pep និង Jose គឺតែងតែធ្វើបែបហ្នឹង ហើយខ្ញុំក៏អញ្ចឹងដែរ។ បើសិនជាអ្នកគ្រាន់តែទិញកីឡាករដើម្បីបំពេញចិត្តអ្នកគាំទ្រទេ នុះអ្នកគ្មានថ្ងៃក្លាយជាគ្រូបង្វឹកជោគជ័យឡើយ”។
គួរឱ្យដឹងថា នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ក្រុមរបស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich ទើបតែទិញបានខ្សែប្រយុទ្ធ Romeulu Lukaku ពី Inter Milan ក្នុងតម្លៃខ្លួន១១៥លានអឺរ៉ូ ប៉ុន្តែមានសមាជិកចាកចេញច្រើន។