តោះ! មកមើលច្បាប់ផាកពិន័យលើកីឡាកររបស់ក្លិប Real Madrid ក្នុងពេលហ្វឹកហាត់
ជារៀងរាល់ឆ្នាំ អធិរាជស Real Madrid តែងតែចំណាយលុយជាច្រើនលានផោន ដើម្បីនាំយកកីឡាករល្អៗ ល្បីៗរបស់ពិភពលោកមកកាន់ទឹកដីរបស់ខ្លួន ដើម្បីប្រកួតប្រជែងពានរង្វាន់។ ជាក់ស្តែងរដូវកាលថ្មីនេះ ក្រោយពី Zinedine Zidane បានវិលត្រឡប់មកដឹកនាំក្រុមវិញ លោកក៏បានចំណាយលុយជាច្រើនរយលានផោន ក្នុងនោះ Eden Hazard គឺជាកីឡាករថ្លៃជាងគេដែលអធិរាជស បានទិញពី Chelsea ក្នុងតម្លៃ១០០លានអឺរ៉ូ។
បើនិយាយអំពីច្បាប់មកធ្វើការហ្វឹកហាត់របស់កីឡាកររៀងរាល់ថ្ងៃវិញ ក្លឹបបាល់ទាត់កំពូលៗនៅលើពិភពលោកតែងតែបែងចែកច្បាប់ពិន័យកីឡាករខុសៗគ្នាទៅតំបន់ ជាមួយគ្នានេះដូចជា Real Madrid ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់ Mail Online បានចុះផ្សាយច្បាប់នៃការធ្វើការផាកពិន័យលើកីឡាកររបស់ក្លិប Real Madrid ក្នុងពេលហ្វឹកហាត់ មានដូចតទៅ៖
១- យឺត៥នាទី នឹងត្រូវពិន័យជាទឹកប្រាក់ ២៥០អឺរ៉ូ
២- យឺត១៥នាទី នឹងត្រូវពិន័យជាទឹកប្រាក់ ៥០០អឺរ៉ូ
៣- អវត្តមានដោយគ្មានមូលហេតុ នឹងត្រូវពិន័យ ៣០០០អឺរ៉ូ
៤- ប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងហាមឃាត់ នឹងត្រូវពិន័យ ២៥០អឺរ៉ូ
៥- បើនៅតែល្មើស (ប្រើប្រើប្រាស់ទូរស័ព្ទ) នឹងត្រូវពិន័យ ៥០០+ អឺរ៉ូ
៦- មិនថ្លឹងទំងន់ នឹងត្រូវពិន័យ ២៥០អឺរ៉ូ
៧- លើសទំងន់ នឹងត្រូវពិន័យ ១០០០អឺរ៉ូ ៕