លោក Unai Emery ឆ្លើយតបនឹងការរិះគន់ពីអ្នកគាំទ្រក្រុម Arsenal ជុំវិញការសម្រេចចិត្តដាក់ Granit Xhaka ជាប្រធានក្រុម
(BC-99)
លោក Unai Emery បានទទូចថាគាត់មានជំនឿខ្លាំងបំផុតចំពោះ Granit Xhaka បន្ទាប់ពីទទួលបានប្រតិកម្មតបទៅនឹងការសម្រេចចិត្តរបស់លោកក្នុងការអោយមុខងារបន្ថែមដល់កីឡាកររូបនេះជាប្រធានក្រុម Arsenal ។
ខ្សែការពារអន្តរជាតិស្វីស Xhaka ត្រូវបានប្រកាសថាជាប្រធានក្រុមអចិន្ត្រៃយ៍របស់ Arsenal កាលពីសប្តាហ៍មុន។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានឈ្នះការលើកតាំងដោយសម្លេងកីឡាកររបស់ក្លិបដើម្បីក្លាយជាប្រធានក្រុមក្នុងការដឹកនាំលើកីឡាករទាំង១១នាក់ក្នុងទីលានប្រកួតដែលមានដូចជាខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និង Alexandre Lacazette ខ្សែបម្រើ Mesut Ozil និងខ្សែការពារ Hector Bellerin ជាដើម។ ប្រិយមិត្តមួយចំនួនរបស់ក្រុមកាំភ្លើងធំបានផ្ទុះការរិះគន់នូវការសម្រេចចិត្តបែបនេះចំពោះលោក Emery ខណៈដែលវីរបុរសរបស់ Arsenal គឺលោក Paul Merson បានហៅវាថាជាការធ្វេសប្រហែសមួយ។
ប៉ុន្តែលោក Emery បានឆ្លើយតបទៅវិញថា“ ពួកគេ [កីឡាករ] បានធ្វើការបោះឆ្នោតផ្តល់ទំនុកចិត្តដល់គាត់ [Xhaka] ហើយខ្ញុំក៏បានផ្តល់ទំនុកចិត្តដល់គាត់[Xhaka] បន្ទាប់ពីពួកគេបានធ្វើការជ្រើសរើសដែរ។ ហើយឥឡូវ – យើងបានផ្តល់សិទ្ធដល់ប្រធានក្រុមរបស់យើងជាអ្នកសម្រេចចិត្តនៅលើទីលានដើម្បីអោយក្រុមកាន់តែមានភាពរឹងមាំ”។
បច្ចុប្បន្ន Arsenal ឈរនៅលេខ ៤ ក្នុងតារាង Premier League និងឈរលើកំពូលតារាងនៃពានរង្វាន់ Europa League របស់ពួកគេ។ ក្រុមកាំភ្លើងធំបានឈរលើចំំណាត់ថ្នាកើលេខ ៥ កាលពីរដូវកាលមុននិងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ប៉ុន្តែលោក Emery មានបំណងចង់អោយ Arsenal មានឱកាសប្រេជែងពានរង្វាន់ជើងឯកអោយបានកាន់តែច្រើនជាងនេះទៀតជាពិសេសគឺការឈ្នះពានក្នុងស្រុកនិងការវឹលត្រឡប់ទៅកាន់វាលស្មៅនៃការប្រកួតប្រជែង Champions League វិញ។