Morata រកបាន២គ្រាប់ ខណៈ ATM ស៊ី Real ៣-១
២គ្រាប់ពី Alvaro Morata និងមួយគ្រាប់ពី Antoine Griezmann បានផ្ដល់ជ័យជម្នះដល់ Atletico Madrid និងបិទបញ្ចប់កំណត់ត្រា១០០ភាគរយរបស់ Real Madrid ពី៥ប្រកួតដំបូងនៅ La Liga រដូវកាលនេះ។
Morata បានតែតបញ្ចូលទីពីការលើកដោយ Samuel Lino ក្នុងនាទីទី០៤ មុន Griezmann តែតថែមមួយគ្រាប់ទៀតក្នុងនាទី១៨។ Toni Kroos បានស៊ុតតាមមួយគ្រាប់វិញក្នុងនាទី៣៥។
យ៉ាងណា Morata បានតែតគ្រាប់ទី២របស់គេ និងជាគ្រាប់ទី៣សម្រាប់ក្រុមលោក Diego Simeone ក្នុងនាទី៤៦។
ជ័យជម្នះនេះបានរុញ ATM ទៅលេខ៥ ហើយ Real Madrid រអិលទៅលេខ៣ ពីក្រោមក្រុមកំពូលតារាង Barcelona និងក្រុមលេខ២ Girona៕