ព្រះខ័នរាជស្វាយរៀងនៅតែមិនរបូតពិន្ទុ ខណៈវិសាខាបន្តចាញ់
ព្រះខ័នរាជស្វាយរៀងបានរក្សាកំណត់ត្រា១០០ភាគរយរបស់ខ្លួនពីការប្រកួត៦លើកដំបូងក្នុងក្របខណ្ឌ Cambodian Premier League ២០២៣/២០២៤ ក្រោយឈ្នះវិសាខា០ទល់នឹង១ នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា នេះ។
មួយគ្រាប់ពី Marcus Warren Haber សមល្មមនឹងផ្ដល់៣ពិន្ទុពេញសម្រាប់ក្រុមភ្ញៀវ។
ដូច្នេះនេះជាការឈ្នះ៦ប្រកួតជាប់គ្នាសម្រាប់ក្រុមលោក Pep Munoz ខណៈក្រុមលោក Simon McMenemy បានរងបរាជ័យជាលើកទី៣ជាប់គ្នា៕