Sheffield United ចាញ់៨គ្រាប់លើកដំបូង
Newcastle United បានយកឈ្នះម្ចាស់ផ្ទះ Sheffield United ដោយលទ្ធផល ០ទល់នឹង៨ ក្នុងការប្រកួត Premier League សប្ដាហ៍ទី០៦ នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា។
កីឡាករ៨រូបផ្សេងគ្នាជាអ្នករកបានគ្រាប់បាល់ទាំងនេះ មានដូចជា S Longstaff (នាទី២១), Burn (នាទី៣១), Botman (នាទី៣៥), Wilson (នាទី៥៦), Gordon (នាទី៦១), Almirón (នាទី៦៨), Bruno Guimarães (នាទី៧៣) និង Isak (នាទី៨៧)។
នេះជាបរាជ័យធ្ងន់កលើកដំបូងសម្រាប់ក្រុម Sheffield United ហើយគិតមកទល់ពេលនេះ ពួកគេស្ថិតនៅបាតតារាង ដោយមានត្រឹម១ពិន្ទុប៉ុណ្ណោះ មិនទាន់ឈ្នះនៅឡើយទេ។
ដោយឡែក Newcastle United ក៏ធ្លាប់ឈ្នះក្រុមមកពី Sheffield មួយទៀត គឺ Sheffield Wednesday ដោយលទ្ធផលដូចគ្នាកាលឆ្នាំ១៩៩៩៕