
De Jong ថា Messi នៅក្នុងគ្រុប WhatsApp របស់ Barcelona នៅឡើយទេ
ទោះមានលេចឮដំណឹងចង់ចាកចេញពី FC Barcelona នាពេលថ្មីៗនេះ ខ្សែបម្រើ Frankie de Jong អះអាងថា Lionel Messi បច្ចុប្បន្ននៅតែស្ថិតក្នុង WhatsApp Group នៅឡើយទេ។
បើតាមសារព័ត៌មាននានាឲ្យដឹងថា Messi ចង់ចេញពី Camp Nou ដោយឥតតម្លៃខ្លួន ប៉ុន្តែថ្នាក់ដឹកនាំដាក់លក្ខខណ្ឌដល់ក្លិបណាហ៊ានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ឯណោះ។
ជាមួយគ្នានេះតាំងពីលេចឮដំណឹងនេះមក សមាជិកក្លិប Barca បានបែកខ្ញែកគ្នាទៅជាពីរក្រុម ដោយមួយក្រុមគាំទ្រឲ្យ Messi ចាកចេញ និងមួយក្រុមទៀតចង់ឲ្យនៅ។
ក្រុមចង់ឲ្យ Messi ចេញមាន Arturo Vidal និង Luis Suarez ជាដើម ខណៈក្រុមមិនគាំទ្រមានកីឡាករថ្មីៗ។ ជារឿងងាយយល់ទេសម្រាប់ក្រុមគាំទ្រឲ្យ Messi ចេញនោះ ដោយសារ Suarez និង Vidal មិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការថ្មី។
Frankie de Jong សង្ឃឹមថា កីឡាករអាហ្សង់ទីន Lionel Messi នឹងនៅតែបន្តលេងឲ្យ FC Barcelona៕