![](https://www.msrsport.com/wp-content/uploads/2022/12/julen.jpg)
អ្នកចាត់ការថ្មីថ្មី Wolves ដាក់គោលដៅនាំចូលកីឡាករថ្មី៦នាក់ក្នុងខែមករា
លោក Julen Lopetegui អ្នកចាត់ការថ្មី Wolverhampton បានបង្ហាញពីគោលដៅនាំចូលកីឡាករថ្មី៦នាក់អំឡុងទីផ្សារដោះដូរខែមករា ឆ្នាំ២០២៣។
គ្រូបង្វឹកជនជាតិអេស្ប៉ាញត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី Wolves កាលថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅ។
បច្ចុប្បន្ន Wolves ស្ថិតនៅលេខ២០ មានតែ១០ពិន្ទុពីការឈ្នះ២ ស្មើ៤ និងចាញ់៩ ក្រោមតំបន់សុវត្ថិភាពចំនួន៤ពិន្ទុ។
ការប្រកួតដំបូងរបស់លោក Julen គឺទទួលក្រុម Gillingham ពីក្របខណ្ឌ League Two ក្នុងពានរង្វាន់ EFL Cup ។
ការប្រកួត Premier League លើកដំបូងរបស់លោកគឺនៅក្រៅទឹកដី Everton នៅថ្ងៃ Boxing Day៕