ក្រោយចាញ់ ៣-១ Klopp ថា Liverpool ឲ្យ Real ឈ្នះស្រួលៗពេក
Real Madrid បានយកឈ្នះ Liverpool ៣ទល់នឹង១ ក្នុងការប្រកួតជើងទីមួយ វគ្គ៨ក្រុម UEFA Champions League។
Vanicious Junior ជាអ្នកទាត់បញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះអធិរាជសមួយគ្រាប់មុនក្នុងនាទី២៧ ហើយ៩នាទីក្រោយមក Marco Asensio ឆ្កឹះផុតដៃអ្នកចាំទី Alisson Becker បន្ថែមគ្រាប់ទី២។
ចូលដល់វគ្គទី២នាទី៥១ Mohamed Salah ទាត់បញ្ចូលទីតាមពីក្រោយ។ យ៉ាងណា Vinicius ទាត់បញ្ចូលទីគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់ទី៣របស់ Real Madrid ក្រោយទទួលបាល់ពី Luka Modric។
ចប់ការប្រកួត លោក Jurgen Klopp អ្នកចាត់ការ Liverpool ថ្លែងថា កូនក្រុមខ្លួនលេងមិនសូវបានល្អធ្វើឲ្យ Real Madrid ងាយស៊ី ជាពិសេសវគ្គទីមួយតែម្ដង។
ជើងទី២នឹងធ្វើឡើងនៅកីឡដ្ឋាន Anfield ថ្ងៃទី១៤ ខែមេសា។ ដោយឡែក Vanicius Junior ក្លាយជាកីឡាករវ័យក្មេងទី២ដែលទាត់ចូលក្នុងវគ្គចាញ់ធ្លាក់សម្រាប់ Real Madrid (អាយុ២០និង២៦៨ថ្ងៃ)។ អ្នកទី១ គឺ Raul Gonzales (១៨ឆ្នាំនិង២៥៣ថ្ងៃ) កាលខែមីនា ឆ្នាំ១៩៩៦តទល់ Juventus៕