
អង្គរថាយហ្គឺរ ភ្លាត់ចាញ់ភ្ញៀវ អាសុីអឺរ៉ុប យូណាយធីត រហូត ៤ គ្រាប់
ក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ បានបរាជ័យក្នុងជំនួបសប្តាហ៍ទី១៧ ពានលីគកំពូលកម្ពុជា ជាមួយភ្ញៀវ អាសុីអឺរ៉ុប យូណាធីត រហូតដល់ទៅ ៤ ទល់ ០ នាកីឡដ្ឋាន អេស អរ យូ ខណៈដែលក្រុមនាខេត្តសៀមរាបមួយនេះឈរលើគេនៅតំបន់ទី២ នៃតារាងពិន្ទុលីគ។
គ្រាប់បានជ័យជម្នះរបស់ក្រុមភ្ញៀវ យ៉ាងច្រើននេះធ្វើបានសម្រេចដោយកីឡាករ ៤ រូប រួមមាន ABBEE នៅនាទី៣៥ ខ្សែប្រយុទ្ធមុខស្រស់ Ajayi Gbenga Samual នៅនាទី៤៥ ស្របពេលដែលកីឡាករ ព្រីង ចិត្រា រកបាននៅនាទី៧៨ និងនាទី៩០ រកបានដោយកីឡាករ Bisan George។ នេះគឺជារឿងដែលមិនគួរឱ្យជឿ បន្ទាប់ពីក្រុម អង្គរាថាយហ្គឺរ បរាជ័យក្នុងដីយ៉ាងច្រើនគ្រាប់បែបនេះ ដោយមុនបើរដូវកាល ប្រធានក្រុម ពៅ ភារិទ្ធ បានដាក់គោលដៅលើកពាន ប៉ុន្តែពេលនេះស្ថិតនៅជាមួយក្រុមប្រជែងគេងពីការកាត់ទៅលីគទី២ ទៅវិញ។
គួរបញ្ជាក់ផងដែរថា ក្រុមដែលស្ថិតនៅបាតតារាង នៃតំបន់ទី២ និងត្រូវកាត់ទៅលេងនៅលីគលំដាប់ទី២ នារដូវកាលក្រោយ ខណៈដែលរដូវកាលនេះបានចាប់ផ្តើមសប្តាហទី១ រួចហើយ ដែលមាន ១០ក្រុម ចូលរួម ដោយបច្ចុប្បន្ន ខេត្តព្រៃវែង កំពុងឈរលេខ១ ៕