Sir Alex Ferguson ប្រៀបធៀបកីឡាករ Scott McTominay ដូចទៅនិងកីឡាករមួយរូប
Sir Alex Ferguson ដែលជាវីរបុរសរបស់បិសាចក្រហម Manchester United បានមានប្រសាសន៍ថាកីឡាករ Scott McTominay គឺជាកីឡាករចុងក្រោយបង្អស់នៅក្នុងខ្សែស្រឡាយនៃ“ ស្កុតឡេនដ៏អស្ចារ្យ” ដែលកំពុងជះឥទ្ធិពលបានល្អនៅ Manchester United ។ និស្សិតបញ្ចប់ការសិក្សាវ័យ២៤ឆ្នាំរូបនេះ បានលេង៤៣ដងអោយ Manchester United នៅរដូវកាលនេះ ក្នុងនោះរកបាន៧គ្រាប់ក្នុងនាមជាខ្សែបម្រើកណ្តាល។
លោក Ferguson ដែលបច្ចុប្បន្នឈានចូលវ័យ៧៩ឆ្នាំជឿជាក់ថា Scott McTominay ប្រៀបបានដូចនិង Darren Fletcher ដែលអតីតកីឡាកររូបនេះ បានជួយនៅតំបន់កណ្តាលបានច្រើន អំឡុងលេងអោយ Man UTD។ លោក Sir Alex Ferguson បានមានប្រសាសន៍ទៀតថា “ខ្ញុំបានចុះកុងត្រាជាមួយ Scott McTominay នៅពេលគេមានអាយុទើបតែ៧ ឬ ៨ ឆ្នាំ។ McTominay គឺស្រដៀងនឹង Darren Fletcher ។ រាងវែងព្រមទាំងខ្ពស់ស្រឡះ ហើយគេនិងអាចធ្វើរឿងដ៏អស្ចារ្យអោយក្រុមបិសាចក្រហមបាន”៕