
អានលេងៗកំណត់ត្រាមួយចំនួនក្រោយ Man UTD ធ្លាក់ទៅ Europa League
Manchester United បានជ្រុះទៅកាន់កម្មវិធី UEFA Europa League ក្រោយចាញ់ RB Leipzig ដោយលទ្ធផល៣ទល់នឹង២ ក្នុងការប្រកួតចុងក្រោយ UEFA Champions League ប្រចាំពូល H។
ក្រុមគោជល់មកពីអាល្លឺម៉ង់ រកបាន៣គ្រាប់មុនដោយ Angelino នាទីទី០២, Amadou Haidara នាទី១៣ និង Justin Kluivert នៅនាទី៦៩។ ពីរគ្រាប់របស់បិសាចក្រហមរកបានដោយ Bruno Fernandes តាមរយៈបាល់ប៉េណាល់ទីនាទី៨០ មុនខ្សែបម្រើព័រទុយហ្គាល់រូបនេះបញ្ជូនឲ្យ Paul Pogba ថែមបានមួយគ្រាប់ទៀត។
ក្រុមលោក Ole Gunnar Solskjaer ត្រូវវិលទៅ Europa League ជាក្របខណ្ឌដែលពួកគេលើកពានកាលឆ្នាំ២០១៧ក្រោមការដឹកនាំពីអតីតគ្រូបង្គោល Jose Mourinho។
ខាងក្រោមជាកំណត់ត្រាមួយចំនួនក្រោយបរាជ័យយប់មិញ ៖
- Ole Gunnar Solskjærចាញ់ ៦ ដងក្នុងចំណោម១០ប្រកួតនៅ Champions League ក្នុងនាមជាអ្នកចាត់ការ (ឈ្នះ៤) ។
- Manchester United បានរបូត៣គ្រាប់ឬច្រើនជាងនេះក្នុងការប្រកួតក្របខណ្ឌ Champions League ជាប់ៗគ្នាលើកដំបូងចាប់តាំងពីខែមេសាឆ្នាំ ២០០៣ ។
- បិសាចក្រហមបានធ្លាក់វគ្គចែកពូល Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៥-១៦ ដែលកាលនោះក្រោមការដឹកនាំរបស់លោក Louis van Gaal ។
- RB Leipzig មិនស្គាល់ចាញ់សោះក្នុងការប្រកួត Champions League ក្នុងផ្ទះចំនួន ៦ លើកចុងក្រោយរបស់ពួកគេដោយឈ្នះ ៤ ប្រកួតចុងក្រោយជាប់ៗគ្នា។
- ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់ក្រុមបិសាចក្រហមកាលពីខែកុម្ភៈគ្មានកីឡាករណាម្នាក់នៅក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុបដែលរកបានបាល់ប៉េណាល់ទីច្រើនជាងគេក្នុងការប្រកួតទាំងអស់លើស Bruno Fernandes (១៣ដងស្មើ Cristiano Ronaldo) នោះទេ។
- ខ្សែការពារស្លាប Angelino របស់ RB Leipzig រួមចំណែកបាន៦គ្រាប់គ្រាប់ក្នុងការបង្ហាញខ្លួននៅ Champions League ចំនួន៦ដងនៅរដូវកាលនេះ (ទាត់ចូល៣គ្រាប់និងបញ្ជន៣លើក)៕