Lucas Torreira ប្រឈមមុខនឹងអវត្តមានរហូតចប់រដូវកាលបន្ទាប់ពីប្រកួតឈ្នះ Portsmouth នាពានរង្វាន់ FA Cup
(BC-99)
កាំភ្លើងធំ Arsenal ដែលកំពុងតែជួបបញ្ហាលេងមិនសូវបានល្អបានទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងមួយទៀតបន្ទាប់ពីកីឡាករ Lucas Torreira បានរងរបួសកជើងនាអំឡុងពេលប្រកួតជាមួយ Portsmouth នាកម្មវិធីពានរង្វាន់ FA Cup ជុំទី ៥ ។
កីឡាករអន្តរជាតិអ៊ុយរូហ្គាយ Torreira បានរងរបួសកជើងភ្លាមៗបន្ទាប់ពីមានបញ្ហាប្រឈមជាមួយខ្សែការពារ James Bolton របស់ក្រុមដែលមានរហស្សនាមថា Pompey។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះនឹងត្រូវទទួលលការព្យាបាលដែលប្រើពេលស្ទើរតែមួយរដូវដែលនៅសល់។ចាកចេញពី Fratton Park ដោយមានឈើច្រត់ជាជំនួយផងនោះ ក្រុមកាំភ្លើងធំបានប្រកាសលទ្ធផលនៃការស្កេននៅកជើងខាងស្តាំរបស់គេនៅព្រឹកថ្ងៃព្រហស្បតិ៍ថាគេនឹងត្រូវឈប់សម្រាករយៈពេលវែងដើម្បីធ្វើការព្យាបាល។
អ្នកនាំពាក្យរបស់ក្លឹបមួយនេះមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយថាគេនឹងជាសះស្បើយនោះឡើយដោយពួកគេរង់ចាំការពិនិត្យបន្ថែមពីអ្នកឯកទេស ហើយវាក៏ជាផលវិបាកមួយដែរក្នុងដំណើរដណ្តើមយកចំណាត់ថ្នាក់កំពូលទាំងបួនរបស់ Arsenal ។ Torreira បង្ហាញខ្លួនអោយក្រុម Arsenal ចំនួន ៣៣ ប្រកួតនៅរដូវកាលនេះនិងបានជាកីឡាករជម្រើសដំបូងគ្រប់ប្រកួតចាប់តាំងពីលោក Mikel Arteta ចូលមកដឹកនាំកាលពីខែធ្នូ។
ក្រុមដែលមានទីតាំងនៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះបានទទួលនូវភាពរីករាយដែលអាចឡើងទៅវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ក្រោយពីប្រកួតឈ្នះ Portsmouth ២-០ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Sheffield United ក្នុងការប្រកួតបន្ទាប់។ បច្ចុប្បន្ននេះ Arsenal កំពុងតែឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខណ្ឌ Premier League ពួកគេកំពុងបយតែរិៈរកគ្រប់វិធីដែលអាចឡើងទៅកាន់ចំនាត់ថ្នាក់កំពូលទាំង៤ម្តងទៀត។