
Kyle Walker រៀបចំកម្មវិធីរួមភេទជាក្រុមនៅមុនពេលដែលគេបាននិយាយលើកទឹកចិត្តឱ្យអ្នកគាំទ្រស្ថិតនៅក្នុងផ្ទះ
(BC-99)
កីឡករបាល់ទាត់ Kyle Walker ហាក់ដូចជាមិនអើពើនឹងការដាក់បម្រាមអោយឋិតនៅក្នុងផ្ទះនាគ្រាហ៍មានអសន្នឡើយ ដោយរូបគេបានធ្វើជាម្ចាស់កម្មវិធីរួមភេទជាក្រុមនៅផ្ទះជួលរបស់ខ្លួន។

រូបដែលនាង Louise McNamara លួចថតបាន
សាក្សីម្នាក់ដែលជាស្ត្រីកំដររបស់ Walker ឈ្មោះ Louise McNamara វ័យ ២៤ ឆ្នាំបាននិយាយថាកីឡាកររបស់ក្រុម Manchester City និង ជម្រើសជាតិ អង់គ្លេស រូបនេះបានជួលនាងជាមួយនារីម្នាក់ទៀតដែលគេហៅឈ្មោះថា Brazil អោយមកចូលរួមក្នុងកម្មវិធីរួមភេទដែលមានរយៈពេល ៣ ម៉ោង។ Louise បានបន្តទៀតថានាងបានធ្វើដំណើរមកដល់ផ្ទះ Walker ដែលមានមិត្តភក្តិម្នាក់ទៀតរបស់កីឡាករបាល់ទាត់រូបនេះបានរង់ចាំរួចជាស្រេចនៅចន្លោះម៉ោង ១០:៣០ យប់ថ្ងៃអង្គារ។ នាងបានបញ្ជាក់ទៀតថានាងបានទទួលទូរស័ព្ទពីអ្នករត់ការសេវាផ្លូវភេទថាមានបុរសម្នាក់ដែលជាអ្នកមានឈ្មោះ Kai ត្រូវការនារីកំដរដែលមានទេពកោសល្យនិងរូបសម្រស់។
ពេលដែលចូលដល់ផ្ទះដែលមានតម្លៃឈ្នួល ៨ពាន់ផោន ក្នុងមួយខែនេះមិនយូរប៉ុន្មាននាងក៏បានឃើញវត្តមាននាង Brazil ម្នាក់ទៀតដែលធ្វើដំណើរមកដល់ដែរ។ តំបូង Louise មិនបានចាប់អារម្មណ៍ថា Kai ជានរណាឡើយ រហូតដល់ពេលពួកម៉ាកកីឡាកររូបនេះបានប្រាប់នាងថា “បន្តិចទៀតកុំធ្វើអោយពួកយើងខកចិត្ត នាងត្រូវដឹងថាមិត្តខ្ញុំ Kai គឺជាកីឡាករបាល់ទាត់ដ៏ល្បីម្នាក់” ដូច្នេះហើយទើបនាងដឹងថា Kai គឺជាកីឡាកររបស់ Manchester City ឈ្មោះ Kyle Walker ហើយនាងក៏បានលួចថតរូបគេទុកតែម្តង។

រូបដែលនាង Louise McNamara លួចថតបាន
នាងបានបង្ហើបអោយដឹងថានាងបានទទួលកម្រៃចំនួន ២២០០ ផោនពីការហៅទៅចូលរួមកម្មវិធីនេះហើយនាងបានចប់ភារកិច្ចនៅវេលាម៉ោង ២ ទៀបភ្លឺ។
សូមបញ្ជាក់ថាមុននឹងប្រព្រឹត្តអំពើដូចដែលនាង Louise McNamara បានរៀបរាប់ខាងលើនេះចំនួនមួយម៉ោង Walker ទើបតែបានសរសេរការលើកទឹកចិត្តដល់ប្រិយ៍មិត្តបាល់ទាត់អោយស្ថិតនៅក្នុងផ្ទះដើម្បីប្រឆាំងនិងជំងឺឆ្លង Covid-19 នៅលើបណ្តាញសង្គមរបស់ខ្លួនតែប៉ុណ្ណោះ។ ទាក់ទងនឹងរឿងនេះដែរគេពុំទាន់ឃើញមានប្រតិកម្មពីក្លឹប Manchester City នៅឡើយទេ។

នាង Louise McNamara