ភ្នំពេញក្រោនប៉ះណាហ្គាផ្ដាច់ព្រ័ត្រពាន League Cup
គូប្រកួតសម្រាប់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Cambodian League Cup 2023 ត្រូវបានរកឃើញរួចរាល់អស់ហើយនៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។
ភ្នំពេញក្រោនដែលបានយកឈ្នះគិរីវង់សុខសែនជ័យ០ទល់នឹង៣ក្នុងជើងទី១ បានបន្តឈ្នះ៣ទល់នឹង០ថែមទៀតក្នុងជើងទី២។ ដូច្នេះភ្នំពេញក្រោនដែលជាក្រុមការពារតំណែងជើងឯកត្រូវជួបណាហ្គាវើលដ៍ នៅថ្ងៃទី០៤ ខែមិថុនា នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
សម្រាប់ណាហ្គាវើលដ៍វិញ មុនឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនេះបានទម្លាក់ក្រុមលេខ២ឆ្នាំចាស់វិសាខា ដោយលទ្ធផលសរុបទាំង២ជើង ២ទល់នឹង១៕