AC Milan ស៊ី Juventus យកបានកៅអីទៅ UCL
Olivier Giroud រកបានគ្រាប់បាល់ជ័យជម្នះ០ទល់នឹង១ សម្រាប់ AC Milan លើម្ចាស់ផ្ទះ Juventus យកបានកៅអីទៅកាន់ក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ។
បរាជ័យនេះក៏បញ្ចប់ក្ដីសង្ឃឹមទៅ UCL របស់ Juventus ផងដែរ ក្រោយពួកគេត្រូវបានកាត់១០ពិន្ទុ។
ដោយឡែកនេះជាជ័យជម្នះរបស់ AC Milan ទាំងក្នុង និងក្រៅដីលើ Juventus ជាលើកទី៣ក្នុងរយៈពេល៥០ឆ្នាំ។
AC Milanបញ្ចប់នៅលេខ៤ Serie A ហើយតាមពីក្រោយ Inter Milan, Lazio និង Napoli៕