រឿងរ៉ាវបាល់ទាត់នៅតំបន់អឺរ៉ុបខ្លីៗនៅថ្ងៃអាទិត្យនេះ
1-បន្ទាប់ពី Manchester United និង Liverpool បានទាក់ទងទៅកាន់ក្លិប Barcelona ដើម្បីចង់បានកីឡាករ Ousmane Dembele។ ឥឡូវនេះ Barcelona បានដាក់លក់កីឡាករវ័យ២៣ឆ្នាំរូបនេះក្នុងតម្លៃ ៤៤លានផោន។ ប្រភព៖ (Sport – in Spanish)
2-ខ្សែការពារស្លាបឆ្វេងរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Luke Shaw វ័យ ២៥ ឆ្នាំ ត្រៀមទទួលកិច្ចសន្យាថ្មី ដែលនេះជារង្វាន់សម្រាប់ទម្រង់លេងដ៏ល្អរបស់គេនៅរដូវកាលនេះ។ ប្រភព៖ (Star)
3-Ajax សុខចិត្តលក់ខ្សែការពារសញ្ជាតិអាហ្សង់ទីន Nicolas Tagliafico អាយុ ២៨ ឆ្នាំក្នុងតម្លៃ ១៣ លានផោនជាមួយ Leeds United ស្របពេលដែល Manchester City និង Inter Milan សុទ្ធតែចាប់អារម្មណ៍នឹងខ្សែការពារស្លាបឆ្វេងរូបនេះ។ប្រភព៖ (Mail)
4-នាយកកីឡា Paris St-Germain លោក Leonardo មានប្រសាសន៍ថា ក្លឹបបារាំងនឹងមិនប្រញាប់ប្រញាល់ចុះកិច្ចសន្យាថ្មីជាមួយតារាឆ្នើមប្រេស៊ីល Neymar អាយុ ២៩ ឆ្នាំឡើយ។ប្រភព៖ (Goal)