U23 វៀតណាមកោះហៅកីឡាករថ្មីៗ៦នាក់មកជំនួសអ្នកវិជ្ជមានកូវីដ១៩
សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានចុចឈ្មោះកីឡាករជម្រើសជាតិ U23 ថ្មីចំនួន៦នាក់ មាន Phan Tuan Tai (Viettel), Dinh Quy (Quang Nam), Vu Dinh Hai (Phu Dong), Huynh Tien Dat (HAGL), Nguyen Thanh Nhan (HAGL) និង Tran Bao Toan (HAGL) ដើម្បីហោះទៅប្រទេសកម្ពុជាប្រកួតតទល់ U23 ថៃ។
ការបន្ថែមអ្នកទាំង៦នាក់នេះដើម្បីជំនួសកីឡាករចំនួន៧នាក់ផ្សេងទៀតដែលតេស្ដវិជ្ជមានកូវីដ១៩។ ទន្ទឹមនឹងនេះក៏មានការសង្ស័យថា កីឡាករ៣នាក់ទៀតបានប៉ះពាល់អ្នកវិជ្ជមានទៀតផង។
គួរដឹងដែរថា ក្រុមដែលមានកីឡាករឆ្លងកូវីដ១៩ប៉ុន្មាននាក់នឹងត្រូវជំនួសដោយចំនួនដូចគ្នា ប៉ុន្តែមិនលើសពី១០នាក់ទេ។ ពេលវេលាចុះឈ្មោះជំនួសគឺ១២ម៉ោងមុនការប្រកួតចាប់ផ្ដើម។
ច្បាប់នៃការប្រកួតបានផ្លាស់ប្តូរដោយសារឥទ្ធិពលនៃការរីករាលដាលនៃកូវីដ១៩៕