រឿងរ៉ាវកីឡាបាល់ទាត់សំខាន់ៗទាំង៤កើតឡើងនៅតំបន់អឺរ៉ុបក្នុងថ្ងៃនេះ!
១-ការរំពឹងទុករបស់បិសាចក្រហម Manchester United ក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jadon Sancho អាយុ២១ឆ្នាំមកពីក្លិប Borussia Dortmund អាចនឹងត្រូវបានប្រសើរឡើងវិញ ក្រោយលោក Ed Woodward អនុប្រធាននាយកប្រតិបត្តិរូបនេះចាកចេញពីក្លិបបិសាចក្រហម។ ប្រភព៖ (Independent)
២-ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Edinson Cavani អាយុ ៣៤ឆ្នាំ បានជួបជាមួយមន្រ្តី Manchester United និងបានបញ្ជាក់សារជាថ្មីពីបំណងប្រាថ្នារបស់គេក្នុងការចាកចេញពីក្លឹប ហើយចង់ត្រលប់ទៅអាមេរិកខាងត្បូងវិញដើម្បីនៅជិតគ្រួសារ។ ខណៈដែលកីឡាកររូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹង Boca Juniors ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ប្រភព៖ (Depo – in Spanish)
៣-អ្នកចាត់ការទូទៅរបស់ Aston Villa គឺលោក Dean Smith និយាយថា Aston Villa មិនមានគម្រោងណាមួយដើម្បីចុះកុងត្រាជាមួយក្លិបតោខៀវ Chelsea ក្នុងការនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Ross Barkley អាយុ ២៧ ឆ្នាំជាអចិន្ត្រៃយ៍នោះទេ ស្របពេលដែលកិច្ចសន្យាខ្ចីជើងរបស់គេនិងផុតកំណត់នៅចុងរដូវកាលនេះ។ ប្រភព៖ (Mirror)
៤-ខ្សែបម្រើស្លាបរបស់ក្រុម Tottenham កីឡាករ Erik Lamela អាយុ ២៩ ឆ្នាំបានត្រៀមខ្លួនចាកចេញពីក្លឹបមាន់ខ្នាយមាស ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញក្រោយបានផ្ទេរពី Roma មកក្នុងឆ្នាំ២០១៣។ ហើយតាមសារព័ត៌មាននៅអ៊ីតាលីបានចេញផ្សាយថា Napoli និង AC Milan កំពុងផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករអាហ្សង់ទីនរូបនេះ។ ប្រភព៖ (Area Napoli, via Team Talk)