Zidane ប្រាប់មូលហេតុដែលគាត់សម្រេចចិត្តមកដឹកនាំ Real Madrid វិញ
បើយោងតាមការប្រកាសសារព័ត៌មានរបស់ថ្នាក់ដឹកនាំ Real Madrid, Zinedine Zidane បានត្រឡប់មកដឹកនាំអធិរាជសវិញ ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២២។ ក្នុងសន្និសីទសារព័ត៌មាន ប្រធានក្លឹប Real Madrid គឺលោក Florentino Perez បានមានប្រសាសន៍ថា៖ វាប្រៀបដូចជារឿងព្រេងនិទានមួយ ព្រោះក្លឹបបានទទួលគ្រូបង្វឹកដ៏ល្អបំផុតនៅលើពិភពលោកវិលត្រឡប់មកវិញហើយ ហើយក៏អរគុណយ៉ាងខ្លាំងដល់ Zidane ដែលព្រមមករស់នៅជាមួយពួកយើងវិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែកឯ Zidane វិញក៏បាននិយាយផងដែរថា៖ លោកមិនមានអ្វីបរិយាយច្រើននោះទេ លោកពិតជារីករាយណាស់ដែលបានវិលត្រឡប់មកវិញ ហើយមូលហេតុដែលខ្ញុំមិនទៅណាឆ្ងាយពីទីនេះ ក៏ដោយសារតែចិត្តរបស់ខ្ញុំមិនអាចបំភ្លេចទីនេះបាន ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំ Real Madrid បានអញ្ចើញខ្ញុំមកម្តងទៀត ក៏ដោយសារតែខ្ញុំស្រឡាញ់រាប់អានគាត់ និង ស្រលាញ់ Real Madrid ហើយចាំពីស្អែកនេះគឺខ្ញុំចាប់ផ្តើមប្រមូលគ្នីគ្នាចូលហ្វឹកហាត់តែម្តង។ សូមបញ្ជាក់ថា Zinedine Zidane នឹងដឹកនាំការប្រកួតរបស់លោកនៅថ្ងៃសៅរ៍ខាងមុខនេះ ដោយត្រូវប្រកួតជាមួយក្រុម Celta Vigo ក្នុងសប្តាហ៍ទី២៨៕