តើទំនាក់ទំនងរវាង Mesut Ozil និង Unai Emery ពិតជាឈានទៅដល់ការបែកបាក់មែនឬ?
(BC-99)
បន្ទាប់ពីបង្ហាញភាពសោះអង្គើយដាក់គ្នាទៅវិញទៅមករវាងកីឡាករដែលជួយអោយអាឡឺម៉ង់ឈ្នះពាន World Cup ២០១០ Mesut Ozil និងគ្រូបង្វឹកជំនាន់ថ្មីបន្ទាប់ពីតាបារាំង Arsene Wenger លោក Unai Emery រួចមកវាបានធ្វើអោយផ្ទុះការសង្ស័យថាទំនាក់ទំនងរបស់ពួកគេក្នុងនាមជាអ្នកចាត់ការទូរទៅនិងជាកីឡាករឆ្នើមរបស់ក្លិបកំពុងតែឈានទៅរកការបែកបាក់។
Ozil ត្រូវបានឋិតនៅកៅបម្រុងតាំងពីចុងឆ្នាំ ២០១៨ ក្នុងខណៈពេលដែល Arsenal រងបរាជ័យដោយក្រុម Spurs ២-០ ហើយជាបន្តបន្ទាប់មកទៀតអតីតកីឡាកររបស់ Real Madrid រូបនេះលែងក្លាយទៅជាជម្រើស១១នាក់ដំបូងរបស់ក្រុមកាំភ្លើងធំតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Unai Emery ធ្លាប់បាននិយាយថា Ozil ត្រូវការពេលវេលានិងការលើកទឹកចិត្តបន្ទាប់ពីរូបគេត្រូវបានអ្នកគាំទ្របាល់ទាត់អាឡឺម៉ង់ស្តីបន្ទោសពីការលេងមិនបានល្អនៅ World Cup ២០១៨ កន្លងមក។ តែ Ozil ក៏មិនអាចធ្វើអោយប៉ះពាល់ដល់ក្រុម(Arsenal)បានដែរ បើពុំនោះទេលោកមិនអាចធានាចំពោះអនាគតរបស់តារាបាល់ទាត់នេះបានឡើយ។
អ្វីដែលកាន់តែខកចិត្តថែមទៀតសម្រាប់ Ozil ចំពោះលោក Emery គឺខ្សែបម្រើប្រយុទ្ធដើមកំណើតទួរគីរូបនេះមិនមានឈ្មោះទៅចូលរួមប្រកួត UEFA EUROPA League នៅប្រទេសបែលឡារុសដែល Arsenal បានចាញ់ក្រុមម្ចាស់ផ្ទះ BATE Borisov ១-០ ថែមទៀតផង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
មួយរយៈពេលចុងក្រោយនេះក៏មានព័ត៌មានលិចឮដែរថា កីឡាករដែលទទួលបានកម្រៃសាមសិបម៉ឺនផោនក្នុងមួយសប្តាហ៍នេះកំពុងតែឋិតនៅក្រៅបញ្ជីរបស់អ្នកដឹកនាំសញ្ជាតិអេស្ប៉ាញខាងលើនៅរដូវកាលក្រោយ ហើយរូបគេក៏នឹងត្រូវលក់ចេញដើម្បីយកកម្រៃទៅទិញកីឡាករផ្សេងវិញផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$