Gareth Bale៖ ខ្ញុំចង់ចាកចេញតាំងពីរដូវកាលមុន ប៉ុន្តែ Real Madrid ជាអ្នកបិទផ្លូវ
ខ្សែប្រយុទ្ធ Gareth Bale កាលពីពេលថ្មីៗនេះបាននិយាយថា ខ្លួនពិតជាចង់ចាកចេញពីទឹកដីអេស្ប៉ាញតាំងពីរដូវកាលមុន ប៉ុន្តែ Real Madrid ជាអ្នកបិទផ្លូវរបស់គេ។
សមាជិកក្រុមជម្រើសជាតិវែលបានបន្តទៀតថា៖ “តាមពិតទៅមានគម្រោងមួយដែលខ្ញុំពេញចិត្ត ប៉ុន្តែអ្វីៗមិនអាចដំណើរការទៅមុខទេ ដោយសារតែអ្វីៗគ្រប់យ៉ាងគេឋិតនៅក្នុងដៃរបស់ពួកគេ (ក្លឹប)។
គួរឱ្យដឹងថា អតីតសមាជិក Southampton និង Spurs ខាងលើមិនសូវបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងនៅ Real Madrid ទេ ដោយរូបគេមិនស្ថិតនៅក្នុងបញ្ចីប្រើប្រាស់របស់គ្រូបង្វឹក Zinedine Zidane។