ឡៅ ចិត្រា ចង់ប៉ះ ស៊ុបភើឡេក ម្តងទៀតនៅទីណាក៏បាន
ក្រោយចាញ់ពិន្ទុកីឡាករថៃ ស៊ុបភើឡេក ក្នុងព្រឹត្តិការណ៍ One Championship កាលពីម្សិលមិញអ្នកប្រដាល់វ័យក្មេងគុនខ្មែរ ឡៅ ចិត្រា បង្ហើបថាបើមានឱកាសចង់ប៉ះម្តងទៀតទោះបីឈ្នះរឺចាញ់ ជឿជាក់ថា នឹងល្អជាងការប្រកួតលើកទីមួយនេះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងបទសម្ភាសន៍ ក្រោយចប់ការប្រកួតប្អូនប្រុស ឡៅ ចន្ទ្រា បញ្ជាក់ថា៖ កម្រិតសមត្ថភាពរបស់ ស៊ុបភើឡេកពិតជាលើសយើង ការទាត់របស់គេពិតលឿនហើយធ្ងន់និង បច្ចេកទេសរបស់កីឡាករថៃពិតជាល្អដែលមិនធ្លាប់ជួបពីមុនមក ។ ចិត្រា បន្ថែមថា បើមានការរៀបចំការប្រកួតណាមួយម្តងទៀតរូបគេចង់ប៉ះគ្នាម្តងទៀតទោះបីឈ្នះរឺចាញ់ក៏អាចល្អមើលជាងការប្រកួតលើកនេះដែរ ។
សូមបញ្ជាក់ថា ការប្រកួតនៅ One Championship កាលពីថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ ២០១៩ នេះ ឡៅ ចិត្រា ចាញ់ពិន្ទុកីឡាករថៃខេត្តបុរីរម្យ ស៊ុបភើឡេក ក្រោយប្រកួតពេញ៣ទឹក នាទីក្រុង បាងកក ប្រទេសថៃ ៕